League ឆ្នាំក្រោយមាន ១៣ក្រុម ខណៈកំពង់ចាម ត្រូវកាត់ចេញ

តាមការបញ្ជាក់របស់គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា CNCC បានឱ្យដឹងថានឹងរៀបចំការចាប់គូសម្រាប់ការប្រកួតក្របខណ្ឌ Metfone Cambodian League រដូវកាល២០២០ នាពហុកីឡដ្ឋានជាតិ ថ្ងៃអង្គារ ទី១៧ ខែធ្នូ ដោយមានការចូលរួមពីតំណាងក្លិបចំនួន១៣។

ក្លិបទាំង១៣មាន ព្រះខ័នរាជស្វាយរៀង, វិសាខា, ណាហ្គាវើលដ៍, បឹងកេត, អង្គរថាយហ្គឺរ, ភ្នំពេញក្រោន, ក្រសួងការពារជាតិ, សូលទីឡូអង្គរ, គិរីវង់សុខសែនជ័យ, អាស៊ីអឺរ៉ុបយូណាយធីត, នគរបាលជាតិ, អគ្គិសនីកម្ពុជា និងយុវជនសាលាបាល់ទាត់ជាតិបាទីអាយុក្រោម១៨ឆ្នាំ ខណៈកំពង់ចាមត្រូវអវត្តមាន។

ក្រៅពីប្រធានបទចាប់គូប្រកួតរៀងរាល់សប្ដាហ៍ គណៈកម្មការក៏មានលើកឡើងពីច្បាប់ថ្មីនានាដែលបានចងក្រងសម្រាប់រដូវកាលថ្មីដល់ក្លិបទាំង១៣ផងដែរ។ គួរបញ្ជាក់ថា ការប្រកួតក្របខណ្ឌ Metfone Cambodian League រដូវកាល២០២០ នឹងចាប់ផ្ដើមពីថ្ងៃទី១៥ ខែកុម្ភៈ ដល់ថ្ងៃទី២៥ ខែតុលា៕

រូបភាព & អត្ថបទ៖ CNCC