ភ្នំពេញក្រោនបង្គ្រប់កូតាកីឡាករបរទេសមុនគេ និងបន្ថែមគ្រូផ្នែកចំណីអាហារ

ក្លិបបាល់ទាត់ភ្នំពេញក្រោនទទួល​បានកីឡាករបរទេសគ្រប់កូតា៥នាក់ហើយ ក្រោយផ្ទេរយកខ្សែប្រយុទ្ធ Timothy Okereke ដែលជាអតីតសមាជិកក្លិបអង្គរថាយហ្គឺរ។


ដូច្នេះ កីឡាករបរទេសរបស់ក្រុមជើងឯកលីគកំពូល៦សម័យមាន Paulo Victor (ប្រេស៊ីល), Paul Esoh Omogba (នីហ្សេរីយ៉ា), Andres Nieto (កូឡុំប៊ី) និង Ideguchi Masaki (ជប៉ុន)។

ជាមួយគ្នានេះ ភ្នំពេញក្រោនក៏បាននាំចូលគ្រូផ្នែកចំណីអាហារ លោក Arthur Planchenault ជនជាតិបារាំង ដែលទទួលសញ្ញាប័ត្រផ្នែកចំណីអាហារកីឡាមកពី Shaw Academy នៅទីក្រុង Dublin ប្រទេសអៀរឡង់។

វិបសាយភ្នំពេញក្រោនបញ្ជាក់ថា កីឡាករពួកគេនឹងស្វែងយល់អំពីរបបចំណីអាហារសម្រាប់កម្លាំង និងរក្សាភាពមាំមួន ក្នុងនាមជាកីឡាករអាជីព។ ហើយក៏មានអំពីរបៀបសម្របទម្ងន់ ក្នុងការលេងបាល់ទាត់ និងជួយឲ្យកីឡាករឆាប់ជាសះស្បើយពីរបួស៕