Pep ​ថា Man City ​កុំ​អាល​អ ​ព្រោះ​នៅ​១​ជើង​ទៀត

ក្រុម Manchester City ​បាន​យក​ឈ្នះ​លើ​ក្រុម Man Utd ​នៅ Old Trafford ​ក្នុង​លទ្ធផល ៣-១ ​នា​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន​រង្វាន់​ League Cup ​។


ត្បិត​តែ​ធ្វើ​បាន​ល្អ​យ៉ាង​នេះ​មែន ប៉ុន្តែ​លោក Pep ​អ្នក​ចាត់ការ​ក្រុម Man City ​បែរ​ជា​ព្រមាន​កូន​ក្រុម​វិញ​ថា​កុំ​អាល​អ​សម្រាប់​ជ័យ​ជម្នះ​ជើង​ទី​១​នេះ ​ត្បិត​អី​ក្រុម Man Utd ​ធ្លាប់​បង្កើត​ប្រវត្តិ​វាយ​បក​ជើង​ទី​២​បាន​ម្ដង​មក​ហើយ។ Pep ​រំលឹក​កូន​ក្រុម ​ពី​ការ​វាយ​បក​របស់ Man Utd ​លើ​ក្រុម PSG ​នៅ​ពាន​រង្វាន់ UEFA Champions League ​ហើយ​វា​ក៏​អាច​កើត​មាន​ឡើង​បាន​ដែរ ​ក្នុង​ពាន​រង្វាន់ League Cup ​ឬ ​Carabao Cup ​នេះ​។

”បាល់ទាត់​គ្រប់​យ៉ាង​តែងតែ​អាច​កើត​មាន​បាន​ជា​និច្ច។ ​យើង​មិន​ត្រូវ​សប្បាយ​នឹង​ជ័យជម្នះ​ជើង​ទី​១​ទេ ព្រោះ​នៅ​សល់​ពេល​៩០​នាទី​ទៀត​សម្រាប់​ជើង​ទី​២ ​ដែល​យើង​ត្រូវ​ធ្វើ​ការ​ខ្លាំង​ជាង​ប្រកួត​នេះ​ទៅ​ទៀត”។ សម្ដី​លោក Pep ​។ ​ការ​ប្រកួត​ជើង​ទី​២ ​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​៣០​ខែ​មករា​ឆ្នាំ​២០២០​ខាង​មុខ៕ប្រភព៖ Dailymail